ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសាររបស់អុលឡោះថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
១ ពង្សាវតារក្សត្រ 14:3 - អាល់គីតាប ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបគាត់ គាត់មុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកនំបុ័ងដប់ដុំ និងនំផ្អែមខ្លះ ហើយទឹកឃ្មុំមួយដប ទៅរកលោក លោកនឹងប្រាប់ឯងឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនាំយកនំបុ័ង១០ដុំ នឹងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា |
ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសាររបស់អុលឡោះថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
ថ្ងៃមួយ ស្តេចអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្តេចបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាលសេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើគាត់អាចជាសះស្បើយ ពីរបួសនេះឬទេ?។
មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
គាត់ត្រឡប់មកជួបអ្នកជំនិតរបស់អុលឡោះជាមួយពួកបម្រើរបស់គាត់។ ពេលទៅដល់គាត់ឈរនៅមុខណាពីជម្រាបថា៖ «ខ្ញុំដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំផងចុះ»។
ស្តេចប្រាប់ថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅជូនស្តេចស្រុកអ៊ីស្រអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
មានស្ដ្រីម្នាក់ចូលមករកអ៊ីសា ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលអ៊ីសាកំពុងពិសាបាយ នាងយកប្រេងក្រអូបនោះចាក់លើសក់គាត់។
នាងទាំងពីរនាក់បានចាត់គេឲ្យទៅជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ អ្នកដែលលោកម្ចាស់ស្រឡាញ់ កំពុងតែមានជំងឺ»។