សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
ហេព្រើរ 13:25 - អាល់គីតាប សូមឲ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នកទាំងអស់គ្នា!៕៚ Khmer Christian Bible សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚ |
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
អុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចអ៊ីព្លេសហ្សៃតន ឲ្យនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាជាអម្ចាស់នៃយើង។
លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំអះទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [
សូមក្តីមេត្តារបស់អុលឡោះស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដោយឥតមានចិត្ដប្រែប្រួលឡើយ។
ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំឃាំង។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស។
សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។
ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អុលឡោះ។
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាជាអម្ចាស់!។