ហេព្រើរ 13:24 - អាល់គីតាប24 សូមជម្រាបសួរ អ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏បរិសុទ្ធទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 សូមជួយសួរសុខទុក្ខអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា និងវិសុទ្ធជនទាំងអស់គ្នាផង។ ពួកបងប្អូនដែលមកពីអ៊ីតាលី ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ សូមមើលជំពូកKhmer Christian Bible24 សូមជម្រាបសួរដល់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ ពួកអ្នកដែលមកពីស្រុកអ៊ីតាលីក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏វិសុទ្ធ*ទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលីក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 សូមជំរាបសួរដល់ពួកអ្នកនាំមុខអ្នករាល់គ្នា នឹងពួកបរិសុទ្ធទាំងអស់គ្នាដែរ ពួកអ្នកនៅស្រុកអ៊ីតាលី ក៏សូមជំរាបសួរមកអ្នករាល់គ្នា។ សូមមើលជំពូក |
ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់អ្នកទាំងនោះទៀតផង ដ្បិតគាត់តែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះគាត់នឹងទទួលខុសត្រូវលើបងប្អូននៅចំពោះអុលឡោះ។ បើបងប្អូនស្ដាប់បង្គាប់គាត់ គាត់នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកគេបំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។