បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកំទេចរាជាណាចក្រឯទៀតៗ។
វិវរណៈ 17:18 - អាល់គីតាប រីឯស្ដ្រីដែលអ្នកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។ ព្រះគម្ពីរខ្មែរសាកល រីឯស្ត្រីដែលអ្នកបានឃើញនោះ ជាក្រុងដ៏ធំដែលមានអំណាចគ្រងរាជ្យលើបណ្ដាស្ដេចនៃផែនដី”៕ Khmer Christian Bible រីឯស្រ្ដីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំដែលមានអំណាចគ្រប់គ្រងស្ដេចទាំងឡាយនៅលើផែនដី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចនានានៅផែនដី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ត្រីដែលលោកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្ត្រីដែលអ្នកបានឃើញ នោះគឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចទាំងប៉ុន្មាននៅផែនដី។ |
បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកំទេចរាជាណាចក្រឯទៀតៗ។
នៅគ្រានោះ ស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះអូគូស្ដ បានបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។
សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងអ៊ីសាជាអម្ចាស់របស់អ្នកទាំងពីរ។
កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ដ្រីដែលហៀបនឹងសំរាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រនោះកើតមក។
មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ អុលឡោះបាននឹកដល់មហានគរបាប៊ីឡូន ទ្រង់បានឲ្យក្រុងនេះផឹកស្រាពីពែងនៃកំហឹងដ៏ខ្លាំងបំផុតរបស់ទ្រង់។
គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអ៊ីព្លេសជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម