អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
លោកុប្បត្តិ 31:32 - អាល់គីតាប ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ យ៉ាកកូបពុំដឹងថា រ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ ព្រះគម្ពីរខ្មែរសាកល រីឯរូបព្រះរបស់លោកអ៊ំ បើលោកអ៊ំរកឃើញនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ឡើយ។ នៅចំពោះបងប្អូនរបស់យើង សូមលោកអ៊ំសម្គាល់មើលអ្វីដែលជារបស់លោកអ៊ំ ពីអ្វីៗដែលនៅជាមួយខ្ញុំ ហើយសូមយកទៅចុះ”។ យ៉ាកុបមិនបានដឹងថារ៉ាជែលបានលួចរូបព្រះទាំងនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ បើលោកឪពុករកឃើញមានរូបព្រះទាំងនោះនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ទៀតទេ។ សូមឆែកមើលនៅចំពោះមុខបងប្អូនយើងនេះចុះ បើមានរបស់ណាដែលនៅជាមួយខ្ញុំ ជារបស់លោកឪពុក សូមយកវិញចុះ»។ ឯលោកយ៉ាកុបមិនដឹងថា នាងរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ លោកយ៉ាកុបពុំដឹងថា លោកស្រីរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាដឹងថា ខ្ញុំទៀងត្រង់ទេ។ ប្រសិនបើលោកឪពុកឃើញមានសត្វណាដែលមិនសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។
ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
គាត់ក៏នាំបងប្អូនដេញតាមយ៉ាកកូប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់យ៉ាកកូប នៅតំបន់ភ្នំកាឡាដ។
ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
យ៉ាកកូបឆ្លើយទៅឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះ មកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្តើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។
ឡាបាន់ចូលទៅក្នុងជំរំរបស់យ៉ាកកូប ជំរំរបស់លេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លេអា ចូលទៅក្នុងជំរំរបស់រ៉ាជែល។