ពេលសារ៉ាយជាភរិយា យកហាជើរជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យអ៊ីប្រាំជាស្វាមី ធ្វើជាប្រពន្ធ អ៊ីប្រាំរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
លោកុប្បត្តិ 25:6 - អាល់គីតាប រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ គាត់បានចែកអំណោយដល់គេ ក្នុងកាលដែលគាត់នៅមានជីវិតរស់នៅឡើយ រួចគាត់ឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីអ៊ីសាហាក់ ជាកូនប្រុសរបស់គាត់។ ព្រះគម្ពីរខ្មែរសាកល រីឯចំពោះពួកកូនប្រុសរបស់ពួកប្រពន្ធចុងអ័ប្រាហាំវិញ អ័ប្រាហាំបានចែកអំណោយឲ្យ ហើយបញ្ជូនពួកគេទៅទិសខាងកើត គឺទៅឯស្រុកខាងកើតឲ្យនៅឆ្ងាយពីអ៊ីសាកកូនប្រុសរបស់គាត់ កាលគាត់នៅរស់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកអ័ប្រាហាំក៏បានចែកអំណោយដល់គេដែរ ហើយកាលលោកនៅមានជីវិតរស់នៅឡើយ លោកឲ្យគេចាកចេញទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបានចែកអំណោយខ្លះដល់ពួកកូនចៅរបស់ប្រពន្ធចុងគាត់ដែរ រួចក៏ឲ្យគេចាកចេញពីអ៊ីសាកកូនគាត់ទៅឯស្រុកខាងកើតវិញ ក្នុងកាលដែលគាត់នៅរស់នៅឡើយ |
ពេលសារ៉ាយជាភរិយា យកហាជើរជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យអ៊ីប្រាំជាស្វាមី ធ្វើជាប្រពន្ធ អ៊ីប្រាំរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
កាលលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ។
នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។
គ្រាដែលអ៊ីស្រអែលអាស្រ័យនៅស្រុកនោះ រូបេនរួមដំណេកជាមួយប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រអែលបានដឹងរឿងនេះ។ យ៉ាកកូបមានកូនប្រុសដប់ពីរនាក់ គឺ:
ស្តេចរេហូបោមស្រឡាញ់នាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម ជាងភរិយា និងស្រីស្នំឯទៀតៗ។ ស្តេចមានភរិយាទាំងអស់ដប់ប្រាំបីនាក់ និងស្រីស្នំហុកសិបនាក់ មានបុត្រាទាំងអស់ម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ។
កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះអៃយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ គាត់គោរពកោតខ្លាចអុលឡោះហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់អុលឡោះជាបិតាដែលនៅសូរ៉កា ដ្បិតទ្រង់ប្រទានឲ្យព្រះអាទិត្យរបស់ទ្រង់រះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឲ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ អុលឡោះនៅតែសំដែងចិត្តសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ទ្រង់ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្ដផង»។
ឪពុកក្មេកបានឃាត់កូនប្រសា ឲ្យនៅផ្ទះរបស់គាត់ចំនួនបីថ្ងៃ។ បុរសនោះបរិភោគអាហារ និងស្រាព្រមទាំងសម្រាន្តនៅទីនោះ។
រាល់ពេលដែលជនជាតិអ៊ីស្រអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។