ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 6:26 - អាល់គីតាប

អ៊ីមុាំ​ដែល​ធ្វើ​គូរបាន​រំដោះ​បាប​ត្រូវ​បរិភោគ​ជំនូន​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ត្រសាល​ជំនុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ

សូមមើលជំពូក



លេវី‌វិន័យ 6:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​បញ្ចប់ ម៉ូសា​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី​លាន នៅ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​អាសនៈ ព្រម​ទាំង​ចង​វាំង​នន នៅ​មាត់​ទ្វារ​ចូល​ទី​លាន។


បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​អ៊ីមុាំ​ចូល​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ ជំនូន​ផ្សេងៗ សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។


គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​អ៊ីមុាំ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ធ្វើ​ជា​គូរបាន​សុំ​លើក‌លែង​ទោស និង​គូរបាន​រំដោះ​បាប។ គេ​ក៏​ចំអិន​ជំនូន​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស‌វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជា‌ជន​ប៉ះ‌ពាល់​របស់​សក្ការៈ»។


អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ ជំនូន​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើង ហើយ​សប្បាយ​ចិត្ត ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។


រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​ដាក់​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ​ក្នុង​ទី‌លាន​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


មិន​ត្រូវ​ដុត​នំបុ័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែលអុលឡោះ‌តាអាឡា​យក​ចេញ​ពី​គូរបាន​ដុត​សម្រាប់​ពួក​គេ។ នេះ​ជា​ចំណែក​បរិសុទ្ធ​បំផុត ដូច​គូរបាន​រំដោះ​បាប និង​គូរបាន​លោះ​បាប​ដែរ។


ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


ហ៊ូកុំ​ទាំង​ប៉ុន្មាន​ស្តីអំពី​គូរបាន​លោះ​បាប ក៏​ដូច​ហ៊ូកុំ​ស្តី​អំពី​គូរបាន​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ​ដែល​ធ្វើ​ពិធី​រំដោះ​បាប»។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ម៉ាស្ជិទ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ម៉ាស្ជិទ ហើយ​អស់​អ្នក​ធ្វើ​គូរបាន​នៅ​លើ​អាសន ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។