Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 6:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អ៊ីមុាំ​ដែល​ធ្វើ​គូរបាន​រំដោះ​បាប​ត្រូវ​បរិភោគ​ជំនូន​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 6:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដំឡើង​រនាំង​នៃ​ទីលាន​នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាសនា រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។


រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទីលាន​ទទេ នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ផង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ


លោក​ក៏​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​ដែល​ពួក​សង្ឃ​ត្រូវ​ស្ងោរ​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង នឹង​ដង្វាយ​លោះ​បាប ព្រម​ទាំង​ចំអិន​ដង្វាយ​ម្សៅ ដើម្បី​មិន​ឲ្យ​ត្រូវ​យក​របស់​ទាំង​នោះ ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ ក្រែង​បាន​ញែក​បណ្តាជន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះ​ដែរ


គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ ក៏​តាំង​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា


ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន នឹង​ពួក​កូន​លោក ត្រូវ​បរិភោគ ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិភោគ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ


មិន​ត្រូវ​ចំអិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ អញ​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​ដង្វាយ​ដែល​ដុត​ថ្វាយ​អញ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​ដង្វាយ​សំរាប់​លោះ​បាប នឹង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ


អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ​ត្រូវ​បរិភោគ​ដង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត


ឯ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​១ សំរាប់​ដង្វាយ​ទាំង​២​យ៉ាង ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​ដង្វាយ​នោះ​ឯង


តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយ‌សារ​ព្រះ‌វិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម