អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
លេវីវិន័យ 26:28 - អាល់គីតាប យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង |
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកំទេចចោលទៀតផង។
ទ្រង់ដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ទ្រង់ដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ទ្រង់ដាក់ទោសដែរ។
- ពិតមែនហើយ យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង គឺក្នុងចំណោមប្រជាជន គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។ យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង យើងបានជាន់កំទេចពួកគេ ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកគេបានខ្ទាតមកលើ សម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ទៅដោយឈាម។
មើល អុលឡោះតាអាឡាកំពុងតែមក ទ្រង់មកក្នុងភ្លើង រទេះរបស់ទ្រង់ប្រៀបបាននឹងខ្យល់កួច។ ទ្រង់ធ្វើតាមកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់ប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមបន្ទូលដែលទ្រង់ ព្រមានទុកជាមុន។
យើងនឹងប្រើអំណាចរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំងក្លាបំផុតរបស់យើង។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។
អុលឡោះតាអាឡាខឹងដល់កំរិត ទ្រង់បានជះកំហឹង ទ្រង់បង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រឹះ។
យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡាដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាអុលឡោះតាអាឡា យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។
យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។
យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
ទោះបីយ៉ាងនេះក្តី បើអ្នករាល់គ្នាមិនព្រមស្តាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង
ពេលពួកគេយល់ថាយើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាអោនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។
អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ ទ្រង់សងសឹកខ្មាំងសត្រូវ។ អុលឡោះតាអាឡាសងសឹក ទ្រង់ខឹងយ៉ាងខ្លាំង។ អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់ ទ្រង់មិនអត់អោនឲ្យពួកគេទេ។
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។