រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់ រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។
អ្នករាល់គ្នាត្រូវធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណអ្នកតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែទីប្រាំពីរ
រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។
ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងដំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ
រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយបុណ្យ គេអានបន្ទូលនៅក្នុងគីតាបហ៊ូកុំរបស់អុលឡោះជាម្ចាស់។ គេប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបីគេធ្វើបុណ្យយ៉ាងឱឡារិក ស្របតាមវិន័យដែលមានចែងទុក។
អ្នករាល់គ្នាអាចបរិភោគនំបុ័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នា នាំយកជំនូនមកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយ ចំនួនប្រាំពីរថ្ងៃនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
អ្នករាល់គ្នាត្រូវរស់នៅក្នុងជំរំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រអែលត្រូវរស់នៅក្នុងជំរំនោះ
«នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡាក្នុងអំឡុងពេលប្រាំពីរថ្ងៃ។