គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយអ៊ីមុាំជូនអ្វីៗទាំងអស់ទៅអុលឡោះតាអាឡា រួចដុតនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
លេវីវិន័យ 22:22 - អាល់គីតាប មិនត្រូវធ្វើសត្វដែលខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាគូរបានដុតលើអាសនៈជូនអុលឡោះតាអាឡាឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាតង្វាយដុតដល់ព្រះអង្គនៅលើអាសនាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវថ្វាយសត្វខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាតង្វាយដុតលើអាសនៈ ថ្វាយព្រះអម្ចាស់ឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាដង្វាយដុតដល់ទ្រង់នៅលើអាសនាឡើយ |
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយអ៊ីមុាំជូនអ្វីៗទាំងអស់ទៅអុលឡោះតាអាឡា រួចដុតនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកជូនអុលឡោះតាអាឡាជាគូរបានមេត្រីភាព ដើម្បីលាបំណន់ ឬជាជំនូនស្ម័គ្រចិត្តសត្វនោះ ត្រូវតែល្អឥតខ្ចោះ ទើបគាប់ចិត្តអុលឡោះ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។
អ្នកអាចយកគោ ឬកូនចៀមដែលមានជើងវែងពេក ឬខ្លីពេក មកជូនជាជំនូនស្ម័គ្រចិត្តបាន តែបើជាជំនូនលាបំណន់វិញ អុលឡោះតាអាឡាមិនពេញចិត្តទទួលសត្វបែបនេះទេ។
គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ពេលដែលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើគូរបាន តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើគូរបាន តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។