Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ​នៅ​លើ​អាសនា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 មិន​ត្រូវ​ថ្វាយ​សត្វ​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​តង្វាយ​ដុត​លើ​អាសនៈ ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ទ្រង់​នៅ​លើ​អាសនា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 មិន​ត្រូវ​ធ្វើ​សត្វ​ដែល​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​គូរបាន​ដុត​លើ​អាសនៈ​ជូនអុលឡោះ‌តាអាឡា​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ថ្វាយ​ទាំង​អស់​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​អ្នក​រាល់​គ្នា​ទេ។


ពេល​អ្នក​ណា​ម្នាក់​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ព្រះ‌អង្គ​ទទួល មិន​ត្រូវ​មាន​ភាព​ពិការ​អ្វី​ឡើយ។


បើ​គោ ឬ​ចៀម មាន​អវយវៈ​ខ្វះ​ខាត​មិន​ខាន​ពេញ​លក្ខណៈ នោះ​អ្នក​នឹង​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ព្រះ‌អង្គ​មិន​ទទួល​សត្វ​នោះ​សម្រាប់​ជា​តង្វាយ​លា​បំណន់​ឡើយ។


ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ​ទៅ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង


រួច​ពួក​កូន​លោក​អើរ៉ុន​នឹង​ដុត​របស់​ទាំង​នោះ​នៅ​លើ​តង្វាយ​ដុត ដែល​កំពុង​តែ​ឆេះ​លើ​ឧស​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដុត​សម្រាប់​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម