ក្នុងចំណោមបុរសទាំងអស់ មានតែស្តេចទេដែលរូបសម្បត្តិល្អជាងគេ ស្តេចមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាអុលឡោះ ប្រទានពរដល់អ្នករហូតតទៅ។
លូកា 4:22 - អាល់គីតាប ឮដូច្នេះ គេស្ងើចសរសើរអ៊ីសាគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីប្រសាសន៍ ប្រកបដោយចិត្តប្រណីសន្ដោស ដែលហូរចេញពីមាត់របស់អ៊ីសា។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយូសុះទេឬ?»។ ព្រះគម្ពីរខ្មែរសាកល ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។ Khmer Christian Bible ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី |
ក្នុងចំណោមបុរសទាំងអស់ មានតែស្តេចទេដែលរូបសម្បត្តិល្អជាងគេ ស្តេចមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាអុលឡោះ ប្រទានពរដល់អ្នករហូតតទៅ។
សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។
មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។
មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ រីឯអ្នកដែលចេះនិយាយទន់ភ្លន់ រមែងធ្វើឲ្យគេទុកចិត្ត។
និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។
ពាក្យសំដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។
មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
អុលឡោះតាអាឡាជាម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសំដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ទ្រង់រំលឹកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
អស់អ្នកដែលស្ដាប់អ៊ីសា នឹកឆ្ងល់ពីពាក្យឆ្លើយឆ្លងរបស់គាត់ ប្រកបដោយប្រាជ្ញាញាណ។
កាលឪពុកម្តាយបានឃើញអ៊ីសាហើយ គេនឹកឆ្ងល់យ៉ាងខ្លាំង។ ម្តាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។
អ៊ីសាមានប្រសាសន៍ថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគីតាប ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។
លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «អ្នកដែលម៉ូសាបានចារទុកក្នុងគីតាបហ៊ូកុំ ហើយគីតាបណាពីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ គាត់មានឈ្មោះថា អ៊ីសាជាអ្នកភូមិណាសារ៉ែតជាកូនរបស់យូសុះ»។
គេពោលថា៖ «អ្នកនេះឈ្មោះអ៊ីសា ជាកូនរបស់យូសុះទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីសូរ៉កាដូច្នេះ?»។
ប៉ុន្ដែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកនិយាយប្រកបដោយប្រាជ្ញាមកពីរសអុលឡោះ។
និយាយពាក្យសំដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។