ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:12 - អាល់គីតាប

អ៊ីសា​ឆ្លើយ​ទៅ​អ៊ីព្លេស​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា កុំ​ល្បង‌ល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​ចែង​ទុកមក​ថា​:‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ទៀត​ថា​ កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «បទ​គម្ពីរ​ចែង​ថា "កុំ​ល្បង​ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ"» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»

សូមមើលជំពូក



លូកា 4:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ទ្រង់ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។


គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ ដែល​យើង​ធ្វើ​ក៏​ដោយ។


ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភ‌មង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចំរុង​ចំរើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​អុលឡោះ​ក្តី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជា‌និច្ច”»។


អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «ក្នុង​គីតាប​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ឡើយ”»។


លុះ​អ៊ីព្លេស​ល្បួង​អ៊ីសា​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​អ៊ីសា​ទៅ រហូត​ដល់​ពេល​កំណត់។


យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​អុលឡោះ​ជា​អម្ចាស់ ដូច​បុព្វ‌បុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។


មិន​ត្រូវ​ល្បងលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ទ្រង់ នៅ​ម៉ាសា នោះ​ឡើយ។