ពេលនោះ សារ៉ាពោលថា៖ «អុលឡោះបានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។
លូកា 1:14 - អាល់គីតាប កូននោះនឹងធ្វើឲ្យអ្នកមានចិត្ដសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ ព្រះគម្ពីរខ្មែរសាកល កូននោះនឹងបានជាអំណរ និងសេចក្ដីរីករាយដល់អ្នក ហើយមនុស្សជាច្រើនក៏នឹងអរសប្បាយដោយសារតែកំណើតរបស់កូននោះដែរ Khmer Christian Bible កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនឹងមានចិត្តរីករាយ និងអំណរ ហើយមនុស្សជាច្រើននឹងអបអរសាទរកំណើតរបស់កូននោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកនឹងមានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ |
ពេលនោះ សារ៉ាពោលថា៖ «អុលឡោះបានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។
ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។
រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប ឪពុកខ្ញុំថា “អ្នកមានកូនប្រុសមួយ” ហើយធ្វើឲ្យឪពុកខ្ញុំ រីករាយយ៉ាងខ្លាំង សូមឲ្យអ្នកនោះត្រូវបណ្ដាសា!
ម៉ាឡាអ៊ីកាត់ក៏មានប្រសាសន៍ទៅកាន់គាត់ថា៖ «កុំខ្លាចអី សាការីយ៉ាអើយ! អុលឡោះជាអម្ចាស់យល់ព្រមតាមពាក្យសូមអង្វររបស់អ្នកហើយ។ នាងអេលីសាបិត ជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយ អ្នកត្រូវដាក់ឈ្មោះកូននោះថា “យ៉ះយ៉ា”។
កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះអុលឡោះជាអម្ចាស់ មិនពិសាសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយរសអុលឡោះដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។
អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយនាង ព្រោះគេបានឮដំណឹងថា អុលឡោះជាអម្ចាស់សំដែងចិត្តមេត្ដាករុណាចំពោះនាងយ៉ាងច្រើនអនេក។