ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 8:52 - អាល់គីតាប

ជន‌ជាតិ​យូដា​ជម្រាប​អ៊ីសា​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា​អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​មែន។ អ៊ីព្រហ៊ីម និង​ពួក​ណាពី​បាន​ស្លាប់​ទៅ​ហើយ រីឯ​អ្នក​វិញ អ្នក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកយូដា​និយាយថា​៖ “ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​:‘ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត’។

សូមមើលជំពូក

Khmer Christian Bible

ពួក​ជនជាតិ​យូដា​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឥឡូវ​នេះ​ យើង​ដឹង​ថា​ អ្នក​មាន​អារក្ស​ចូល​មែន​ហើយ។​ លោក​អ័ប្រាហាំ​ និង​ពួកអ្នកនាំ​ព្រះបន្ទូល​បាន​ស្លាប់​ទៅ​ហើយ​ ប៉ុន្ដែ​អ្នក​បែរ​ជា​និយាយ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​សំដី​របស់​អ្នក​ អ្នក​នោះ​នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ទៀត​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ​វិញ

សូមមើលជំពូក



យ៉ូហាន 8:52
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​ណា​មិញ យ៉ះយ៉ា​បាន​មក​គាត់​តម​អាហារ តម​សុរា តែ​គេ​ថា​គាត់​មាន​អ៊ីព្លេស​ចូល


ជន‌ជាតិ​យូដា​ចាត់​អ៊ីមុាំ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​យ៉ះយ៉ា​ដើម្បី​សួរ​ថា៖ «អ្នក​ជា​នរណា?»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។


ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្ដិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។


ខ្ញុំ​បាន​សំដែង​នាម​របស់​ទ្រង់​ឲ្យ​អស់​អ្នក ដែល​ទ្រង់​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ខ្ញុំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ទ្រង់​ប្រទាន​គេ​មក​ឲ្យ​ខ្ញុំ ហើយ​គេ​បាន​ប្រតិ‌បត្ដិ​តាម​បន្ទូល​របស់​ទ្រង់។


បណ្ដា‌ជន​តប​ទៅ​អ៊ីសា​ថា៖ «អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​ហើយ បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​អ្នក?»។


ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។


ជន‌ជាតិ​យូដា​សួរ​អ៊ីសា​ថា៖ «យើង​និយាយ​ថា​អ្នក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អ៊ីព្លេស​ចូល​នោះ​ត្រូវ​មែន!»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។


អ្នក​រាល់​គ្នា​មិន​ស្គាល់​អុលឡោះ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​អុលឡោះ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​អុលឡោះ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ ខ្ញុំ​ស្គាល់​អុលឡោះ ហើយ​កាន់​តាម​បន្ទូល​របស់​ទ្រង់​ថែម​ទៀត​ផង។


ពួក​ខាង​គណៈ​ផារីស៊ី​បាន​ហៅ​បុរស ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​អុលឡោះ​! យើង​ដឹង​ថា​អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។


បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​គាត់​ឥត​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​គាត់​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរលើ​ផែនដី​នេះ​ប៉ុណ្ណោះ។


តែ​យើង​ឃើញ​ថា អ៊ីសា​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ម៉ាឡា‌អ៊ីកាត់​មួយ​រយៈ ព្រោះ​គាត់​បាន​រង‌ទុក្ខ និង​ស្លាប់​នោះ ឥឡូវ​នេះ គាត់​ទទួល​សិរី‌រុង‌រឿង និង​កិត្ដិ‌នាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា។