អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
យ៉ូហាន 14:6 - អាល់គីតាប អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់អុលឡោះជាបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ |
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។
បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។
«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯអុលឡោះជាបិតាខ្ញុំ ជាម្ចាស់ចម្ការ។
លោកពីឡាតសួរអ៊ីសាថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
ដូចអុលឡោះជាបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ បុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងចិត្តរបស់បុត្រា។
ដ្បិតអាហារដែលអុលឡោះប្រទានឲ្យនោះ គឺអ្នកដែលចុះពីសូរ៉កាមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។
ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីសូរ៉កា។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវលះបង់សម្រាប់ឲ្យមនុស្សលោកមានជីវិត»។
អុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់មានជីវិតរស់ ហើយខ្ញុំមានជីវិតដោយសារទ្រង់យ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។
លោកស៊ីម៉ូនពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ពាក្យរបស់លោកម្ចាស់ផ្ដល់ជីវិតអស់កល្បជានិច្ច។
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
បងប្អូនបានឲ្យគេសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែ អុលឡោះបានប្រោសឲ្យគាត់រស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។
ក្រៅពីអ៊ីសា គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ អុលឡោះពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់អ៊ីសាជាអម្ចាស់ ទោះជាប្រុស ឬស្ដ្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។
ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។
ព្រោះតែអាល់ម៉ាហ្សៀស និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់អុលឡោះ។
បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។
ដោយសារអាល់ម៉ាហ្សៀសនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកអុលឡោះជាបិតា ដោយរួមក្នុងរសអុលឡោះតែមួយ។
ការទាំងអស់នេះ គ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺអាល់ម៉ាហ្សៀស។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់អុលឡោះស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយអាល់ម៉ាហ្សៀស។
ពេលអាល់ម៉ាហ្សៀសដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយគាត់ ប្រកបដោយសិរីរុងរឿងដែរ។
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
ត្រង់នេះរសដ៏វិសុទ្ធរបស់អុលឡោះបង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃជំរំសក្ការៈនៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
សូមបងប្អូនចូលមកជិតអាល់ម៉ាហ្សៀស ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែអុលឡោះបានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។
អ្នកណាមិនទទួលស្គាល់អ៊ីសាជាបុត្រា អ្នកនោះក៏គ្មានអុលឡោះជាបិតានៅជាមួយដែរ រីឯអ្នកដែលទទួលស្គាល់អ៊ីសាជាបុត្រា ទើបមានអុលឡោះជាបិតានៅជាមួយ។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។
អ៊ីសាអាល់ម៉ាហ្សៀសនេះហើយ ដែលបានមកក្នុងលោកនេះ ដោយទឹក និងឈាម មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ រសអុលឡោះបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតរសអុលឡោះជាសេចក្ដីពិត។
អ្នកណាមិនស្ថិតនៅជាប់នឹងឱវាទរបស់អាលម៉ាហ្សៀស គឺទៅហួស អ្នកនោះ គ្មានអុលឡោះនៅជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងឱវាទរបស់អាល់ម៉ាហ្សៀសទើបមានអុលឡោះជាបិតា និងអ៊ីសាជាបុត្រានៅជាមួយ។
និងអ៊ីសាអាល់ម៉ាហ្សៀសប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូនដែរ! អ៊ីសាជាបន្ទាល់ដ៏ស្មោះត្រង់ គាត់រស់ឡើងវិញមុនគេបង្អស់ ហើយគាត់ជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ អ៊ីសាស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារឈាមរបស់គាត់ផ្ទាល់។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។
ម៉ាឡាអ៊ីកាត់បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀម។
រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។ សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ អ្នកដែលជាអាម៉ីនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាប្រភពនៃអ្វីៗទាំងអស់ ដែលអុលឡោះបានបង្កើតមក គាត់មានបន្ទូលថាៈ
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដអ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ