Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:7 - អាល់គីតាប

7 បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់​ហើយ ព្រម​ទាំង​បាន​ឃើញ​ទ្រង់​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 “ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្គាល់​ខ្ញុំ អ្នករាល់គ្នា​នឹង​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។ ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ហើយ​អ្នករាល់គ្នា​ធ្លាប់​ឃើញ​ព្រះអង្គ​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ។​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​បាន​ស្គាល់ ​និង​បាន​ឃើញ​ព្រះអង្គ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ​ហើយ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌វរបិតា​ដែរ ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ព្រះ‌អង្គ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះអង្គ​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរ‌បិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង

សូមមើលជំពូក ចម្លង




យ៉ូហាន 14:7
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​បុត្រា​ក្រៅ​ពី​អុលឡោះ​ជា​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​អុលឡោះ​ជា​បិតា​ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត​សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ក្នុង​ចំណោម​ពួក​គេ​ជា​កិច្ចការ​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ទេ​នោះ គេ​មុខ​ជា​មិន​ជាប់​បាប​អ្វី​ឡើយ តែ​ឥឡូវ​នេះ​គេ​បាន​ឃើញ ហើយ​ស្អប់​ទាំង​ខ្ញុំ​ស្អប់​ទាំង​អុលឡោះ​ជា​បិតា​ខ្ញុំ​ទៀត​ផង


គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​អុលឡោះ​ជា​បិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


គឺ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​គេ ទ្រង់​នៅ​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា អុលឡោះ​ស្រឡាញ់​គេ ដូច​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ។


ខ្ញុំ​បាន​សំដែង​នាម​ទ្រង់​ឲ្យ​គេ​ស្គាល់ ហើយ​ខ្ញុំ​នឹង​សំដែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។


រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។


ខ្ញុំ​បាន​សំដែង​នាម​របស់​ទ្រង់​ឲ្យ​អស់​អ្នក ដែល​ទ្រង់​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ខ្ញុំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ទ្រង់​ប្រទាន​គេ​មក​ឲ្យ​ខ្ញុំ ហើយ​គេ​បាន​ប្រតិ‌បត្ដិ​តាម​បន្ទូល​របស់​ទ្រង់។


ដ្បិត​ខ្ញុំ​បាន​ប្រគល់​បន្ទូល​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ខ្ញុំ​បាន​ចេញ​មក​ពី​អុលឡោះ​មែន ព្រម​ទាំង​ជឿ​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទៀត​ផង។


សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ជា​បិតា ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​អុលឡោះ​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​អុលឡោះ។


ពួក​គេ​សួរ​អ៊ីសា​ថា៖ «តើ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»។ អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​បិតា​របស់​ខ្ញុំ​មិន​ខាន»។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់​ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម