ដ្បិតអុលឡោះតាអាឡាស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
យ៉ូហាន 10:14 - អាល់គីតាប ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល “គឺខ្ញុំជាអ្នកគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ Khmer Christian Bible ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ |
ដ្បិតអុលឡោះតាអាឡាស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ។
ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
ដ្បិតខ្ញុំបានប្រគល់បន្ទូលដែលអុលឡោះប្រទានមកខ្ញុំទៅឲ្យគេ គេបានទទួលបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ខ្ញុំបានចេញមកពីអុលឡោះមែន ព្រមទាំងជឿថាទ្រង់បានចាត់ខ្ញុំឲ្យមកទៀតផង។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
សូមឲ្យអុលឡោះជាម្ចាស់របស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង គឺអុលឡោះជាបិតាប្រកបដោយសិរីរុងរឿង ប្រទានរសរបស់ទ្រង់ ឲ្យបងប្អូនមានប្រាជ្ញា និងសំដែងឲ្យបងប្អូនស្គាល់ទ្រង់ច្បាស់។
គឺឲ្យបងប្អូនស្គាល់ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះ។
គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់អាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែគាត់ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមឲ្យតែខ្ញុំបានអាល់ម៉ាហ្សៀស
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់ អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត»។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់អ៊ីព្លេសហ្សៃតន។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលអ៊ីព្លេសហ្សៃតននៅ។
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះ ហើយយើងដឹងថា អ្នកមានចិត្ដស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្ដព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្ដថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដ ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។
“យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់អ៊ីព្លេសហ្សៃតន។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងសើដេស ដូចតទៅនេះ៖ អ៊ីសាដែលមានរសទាំងប្រាំពីររបស់អុលឡោះ និងមានផ្កាយទាំងប្រាំពីរ គាត់ប្រាប់ថាៈ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬពិតជាក្ដៅនោះប្រសើរជាង!
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្ដិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់នាមយើងផង។