រីឯទាហានដែលនៅសេសសល់ នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ ស្តេចបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។
យ៉ូស្វេ 19:30 - អាល់គីតាប បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ូម៉ា អាផែក និងរេហុប។ ទាំងអស់មានម្ភៃពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានក្រុងអ៊ូម៉ា អាផែក នឹងរេហុបទៀត ទាំងអស់មាន២២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង |
រីឯទាហានដែលនៅសេសសល់ នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ ស្តេចបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។
«កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ!
នៅខាងត្បូង មានស្រុកកាណានទាំងមូល និងក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន រហូតទៅដល់ក្រុងអាផែក និងព្រំប្រទល់ស្រុកអាម៉ូរី
បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសារួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
ក្រុងហែលកាថ និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
កុលសម្ព័ន្ធអេស៊ើរ មិនបានបណ្តេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។
ជនជាតិភីលីស្ទីនបានប្រមូលផ្តុំទ័ពទាំងមូលរបស់ពួកគេនៅអាផេក។ ចំណែកឯពួកអ៊ីស្រអែលវិញ បោះទ័ពជិតប្រភពទឹកនៅយេសរាល។
សាំយូអែលក៏នាំយកបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។ ថ្ងៃមួយជនជាតិអ៊ីស្រអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។