Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:28 - អាល់គីតាប

28 ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដល់​អេប្រុន រេហុប ហាំម៉ូន នឹង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។


បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-‌ហុដស៊ី រួច​ទៅ​ស្រុក​ដាន់‌យ៉ាអន និង​តំបន់​ស៊ីដូន។


ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេ‌បា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។


ទ្រង់​មាន​បន្ទូល​ថា: អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយ អ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ត​ទៅ​មុខ​ទៀត​ហើយ ទោះ​បី​អ្នក​រូត‌រះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដី ក៏​នៅ​តែ​ពុំ​បាន​សម្រាក​ដែរ។


អ្នក​រាល់​គ្នា​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៅ​ស្រុក​ស៊ីដូន​ដែល​ចាត់ មនុស្ស​ឲ្យ​ទៅ​រក​ស៊ី​តាម​សមុទ្រ​អើយ ចូរ​នាំ​គ្នា​តក់‌ស្លុត និយាយ​លែង​ចេញ!។


ស៊ីដូន​ជា​ក្រុង​ដ៏​រឹង‌មាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ អ្នក​ត្រូវ​អាម៉ាស់​ហើយ ដ្បិត​សមុទ្រ​ពោល​ថា: ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ ខ្ញុំ​ពុំ​ធ្លាប់​បង្កើត​កូន ហើយ​ក៏​ពុំ​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ។


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ!


បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ម្តាយ​អ៊ីសា​នៅ​ទី​នោះ


នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​អ៊ីសា​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​គាត់។


អ៊ីសា​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​អ៊ីសា​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជ‌ការ​ម្នាក់ មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​គាត់​មាន​ជំងឺ។


នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ដ​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់​គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ដ‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។


អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទី‌ក្រុង​ដ៏​ធំ ក្រុង​មីស‌រិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


ក្រុង​ហែល‌កាថ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មិន​បាន​បណ្តេញ​អ្នក​ស្រុក​អាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និង​រេហូប​ចេញ​ទេ។


ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំបេត-រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទី‌ក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម