ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 19:22 - អាល់គីតាប

ព្រំ​ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេតសេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ក៏​ដំរង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក



យ៉ូស្វេ 19:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​បេន-‌ដេកើរ គ្រប់‌គ្រង​លើ​តំបន់​ម៉ាកាស ស្អាល‌ប៊ីម បេត‌សេ‌ម៉េស ហេឡូន និង​បេត‌ហា‌ណាន។


អំបូរ​នានា​នៃ​កូន​ចៅ​គើសុន ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។


ពួក​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​នាម​ទ្រង់។


ស្តេច​ដែល​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល ដោយ​យក​ភាព​នៅ​អស់‌កល្ប​របស់ ទ្រង់​ជា​សាក្សី​ថា៖ «តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។


ពី​សារីត ព្រំ​ប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំ​ប្រទល់​ស្រុក​គីស្លូត-តា‌បោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។


រេមេត អេន-កានីម‌អេន-ហាដា បេត‌ផាសេ។


ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។


យីរ៉ូន មីក‌ដាល-អែល ហូរេម បេត‌អា‌ណាត និង​បេត-សេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


ក្រុង​អាយីន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ក្រុង​យូថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


មាន​គេ​ជម្រាប​លោក​ស៊ីសេរ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។


ថ្ងៃ​មួយ​លោក​ស្រី​ដេបូ‌រ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថា‌លី ហើយ​និយាយ​ទៅ​គាត់​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​មក​គាត់​ដូច​ត​ទៅ​នេះ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។