ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 10:30 - អាល់គីតាប

អុលឡោះ‌តាអាឡា​ក៏​បាន​ប្រគល់​ក្រុង​លីបណា និង​ស្តេច​របស់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។ កង‌ទ័ព​អ៊ីស្រ‌អែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ទេ។ យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​លីបណា ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រគល់​ក្រុង​នោះ និង​ស្តេច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​លោកប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ គឺមនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​នោះ ដូចលោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ក៏​បាន​ប្រគល់​ក្រុង​លីប‌ណា និង​ស្ដេច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ទេ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លីប‌ណា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​នោះ នឹង​ស្តេច​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល​ដែរ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​អស់ ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។

សូមមើលជំពូក



យ៉ូស្វេ 10:30
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិ‌វង្ស​របស់​ស្តេច​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​យេស‌រាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្តេច ពួក​បូជា‌ចារ្យ​របស់​ស្តេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។


ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​វិញ នៅ​ពេល​ដែល​យើង​យក​ស្រុក​មក​ជូនអុលឡោះ‌តាអាឡា​បាន អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​សន្យា​ចំពោះអុលឡោះ‌តាអាឡា និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។ អ្នក​រាល់​គ្នា​អាច​នឹង​ទទួល​តំបន់​នេះ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង បាន​ប្រគល់​ស្តេច​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្តេច​ស៊ីហុន និង​បុត្រ​របស់​ស្តេច ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល។


ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ​ជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា។ កុំ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្តោស​ពួក​គេ​ឡើយ។


នៅ​ថ្ងៃ​ដដែល​នោះ យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្តេច ទាំង​ប្រជា‌ជន គឺ​គាត់​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ គាត់​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា​ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូ​ដែរ។


យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេដា ឆ្ពោះ​ទៅ​ក្រុង​លីបណា ហើយ​វាយ​លុក​ក្រុង​នោះ។


បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីបណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។


យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះស្រប​តាម​បញ្ជា​របស់​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា។


ស្តេច​ក្រុង​លីបណា ស្តេច​ក្រុង​អាឌូឡាំ


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទី‌ក្រុង និង​នៅ​តាម​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។


រីឯ​ស្តេច​ក្រុង​អៃ​វិញ យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


អ្នក​ស្រុក​គីបៀន បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។