ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 30:20 - អាល់គីតាប

ខ្ញុំ​ស្រែក​ទូរអា​សូម​ទ្រង់​ជួយ តែ​ទ្រង់​មិន​ឆ្លើយ​មក​ខ្ញុំ​ទេ ពេល​ខ្ញុំ​ក្រោក​ឈរ ទ្រង់​គ្រាន់​តែ​សម្លឹង​មក​ខ្ញុំ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ ទូល‌បង្គំ​ឈរ​ឡើង តែ​ព្រះ‌អង្គ​គ្រាន់​តែ សម្លឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ តែ​ព្រះអង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេ ពេល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​អំពាវ‌នាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូលបង្គំ​សោះ ទូលបង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់​តែ​សំឡឹង​មើល​ទូលបង្គំ​ប៉ុណ្ណោះ

សូមមើលជំពូក



យ៉ូប 30:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយ ក៏​គ្មាន​នរណា​ឆ្លើយ ប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។


ពេល​គេ​ជួប​នឹង​ភ័យ​អាសន្ន តើ​អុលឡោះ​ស្ដាប់​សំរែក​របស់​គេ​ឬ​ទេ?


ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​ស្រែក​ហៅ​រក​ទ្រង់​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​ឆ្លើយ​តប​ទេ នៅ​ពេល​យប់​ក៏​ខ្ញុំ​ស្រែក​ដែរ តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។


ប៉ុន្តែ ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​តែង​នាំ​គ្នា សរសើរ​តម្កើង​ទ្រង់។


ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។


ទ្រង់​ពួន​នៅ​ក្នុង​ពពក ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា‌អង្វរ ឮ​ទៅ​ដល់​ទ្រង់​ឡើយ។


ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ទ្រង់​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។


អ៊ីសា​ពុំ​បាន​ឆ្លើយ​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​គាត់ អង្វរ​ថា៖ «សូម​តួន​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។