យ៉ូប 22:17 - អាល់គីតាប ពួកគេអង្វរអុលឡោះថា “សូមអញ្ជើញចេញឆ្ងាយពីយើងខ្ញុំទៅ! ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានទូលដល់ព្រះថា "សូមយាងចេញពីយើងទៅ!" ហើយថា "តើព្រះដ៏មានគ្រប់ព្រះចេស្តា អាចធ្វើអ្វីដល់យើងបាន?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ! ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់អាចនឹងប្រោសដល់យើងយ៉ាងណាបាន |
មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកយើងខ្ញុំ ដោយចិត្តសប្បុរសផង!
តាំងពីខ្ញុំបានទៅជួបស្តេចហ្វៀរ៉អ៊ូន ក្នុងនាមរបស់អុលឡោះមក ស្តេចនោះបានធ្វើបាបប្រជាជននេះ តែទ្រង់មិនបានរំដោះប្រជារាស្ត្ររបស់ទ្រង់សោះ»។
ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលប្រាប់យើងទៀត!”។
អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើអុលឡោះ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ទ្រង់ ហើយខំដើរតាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
អ្នកទាំងពីរស្រែកឡើងថា៖ «បុត្រារបស់អុលឡោះអើយ! តើអ្នកចង់ធ្វើអ្វីយើងខ្ញុំ? អ្នកមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបអ៊ីសា លុះបានឃើញហើយ គេអង្វរគាត់ឲ្យចាកចេញពីស្រុកភូមិរបស់គេ។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។