ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។
យេរេមា 46:6 - អាល់គីតាប អ្នករត់លឿនពុំអាចរត់រួចខ្លួនបានឡើយ! អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនបានដែរ! នៅទិសខាងជើង ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់ ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ គេបានចំពប់ដួលចុះ នៅស្រុកខាងជើង ក្បែរទន្លេអ៊ើប្រាតហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករត់លឿនពុំអាចរត់រួចខ្លួនឡើយ! អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនដែរ! នៅទិសខាងជើង ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់ ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ គេបានចំពប់ដួលចុះ នៅស្រុកខាងជើង ក្បែរទន្លេអ៊ើប្រាតហើយ |
ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។
ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ដណ្តើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកខ្ទេចខ្ទាំ ពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក
ប៉ុន្តែ អុលឡោះតាអាឡានៅជាមួយខ្ញុំ ទ្រង់ចាំជួយខ្ញុំ ដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំ មុខជាដួល ហើយមិនអាចឈ្នះខ្ញុំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់ សងសឹកខ្មាំងសត្រូវ។ មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ ហើយមានឈាមដាបគ្រប់ទិសទី។ ថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល ធ្វើគូរបាន នៅស្រុកខាងជើង តាមមាត់ទន្លេអឺប្រាត។
ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់ ព្រោះសំរែករបស់អ្នក លាន់ឮពាសពេញលើផែនដី។ ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា ដួលស្លាប់ទាំងពីរនាក់»។
ទ្រង់ក៏បានផ្ដួលទាហានមួយចំនួនធំដែរ ពួកគេដួលគរលើគ្នា ទាំងពោលថា ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល គ្មាននរណាជួយលើកវាឡើងវិញទេ យើងដុតកំទេចក្រុងនានានៅស្រុកបាប៊ីឡូន ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
«កូនចៅពុនយ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហាកេរែម ដ្បិតមហន្តរាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។
បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។
កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមូស្ទីរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។