រំពេចនោះ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
ម៉ាថាយ 28:10 - អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «កុំភ័យខ្លាចអ្វីឡើយ! ទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖“កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។ Khmer Christian Bible បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។ |
រំពេចនោះ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
ស្តេចនិយាយទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្ដចំពោះយើងដែរ”។
សិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលអ៊ីសាបានប្រាប់ឲ្យគេទៅ។
ម៉ាឡាអ៊ីកាត់និយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។
ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់អ៊ីសាជាប្រញាប់ ថាគាត់បានរស់ឡើងវិញហើយ ឥឡូវនេះគាត់ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញអ៊ីសា សុំនាងជ្រាប!»។
ពេលនោះ ស្រាប់តែអ៊ីសាមកជួបពួកនាង គាត់មានប្រសាសន៍ថា៖ «សាឡាមមូអាឡៃគុម!»។ នាងទាំងនោះក៏ចូលមកអោបជើង ហើយក្រាបថ្វាយបង្គំអ៊ីសា។
ចូរនាងទៅប្រាប់សិស្សរបស់អ៊ីសា ព្រមទាំងពេត្រុសផងថា “អ៊ីសាទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញអ៊ីសា ដូចគាត់បានប្រាប់ទុកស្រាប់”»។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើអុលឡោះតាអាឡាវិញ ធ្វើឲ្យទ្រង់រំជួលចិត្ត ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល។