កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាទូរអាច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
បរិទេវ 4:14 - អាល់គីតាប អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវ ដូចមនុស្សខ្វាក់ ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាម សូម្បីតែសម្លៀកបំពាក់របស់ពួកគេ ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដើរតាមផ្លូវដូចជាមនុស្សខ្វាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បានជាគ្មានអ្នកណាអាចពាល់សម្លៀកបំពាក់ របស់គេបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវ ដូចមនុស្សខ្វាក់ ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាម សូម្បីតែសម្លៀកបំពាក់របស់ពួកគេ ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដើរវីមវាម ដូចជាមនុស្សខ្វាក់នៅតាមផ្លូវ គេសុទ្ធតែប្រឡាក់ដោយឈាម ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពាល់សំលៀកបំពាក់ របស់គេបានឡើយ |
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាទូរអាច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
តួនរបស់ជនជាតិអ៊ីស្រអែល សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។ អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស គឺចេះតែដេករវើរវាយ និងចូលចិត្តងោកងុយ។
អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
កាលយេរេមាប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបញ្ជាឲ្យគាត់ប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ក្រុមអ៊ីមុាំ ក្រុមណាពី និងប្រជាជនទាំងមូល នាំគ្នាចាប់គាត់ ទាំងពោលថា៖ «ឯងត្រូវតែស្លាប់! ឯងត្រូវតែស្លាប់!
ប៉ុន្តែ មនុស្សសុចរិតនឹងវិនិច្ឆ័យទោសស្រីទាំងពីរនោះ ដូចគេវិនិច្ឆ័យទោសស្រីផិតក្បត់ និងស្រីដែលសម្លាប់គេ ដ្បិតនាងទាំងពីរជាស្រីផិតក្បត់ ហើយដៃប្រឡាក់ដោយឈាម»។
ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។
ទ្រង់នឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
អ្នកណាប៉ះសាកសព ដែលស្លាប់នៅទីវាលស្លាប់ដោយមុខដាវ ឬស្លាប់ដោយធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរអ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅ រស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីជីវិតរបស់អុលឡោះ ព្រោះគេមិនស្គាល់ទ្រង់ ហើយមានចិត្ដរឹងរូសទៀតផង។