ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:1 - អាល់គីតាប

នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីមុាំ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​មួយ​លោក​យេសួរ: លោក​សេរ៉ាយ៉ា លោក​យេរេមា លោក​អែសរ៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រី​ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​យេសួរ​មាន សេ‌រ៉ាយ៉ា យេរេមា អែសរ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​បញ្ជី​រាយ​នាម​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​មួយ​លោក​យេសួរ: លោក​សេរ៉ាយ៉ា លោក​យេរេមា លោក​អែសរ៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​នឹង​យេសួរ គឺ​សេរ៉ាយ៉ា យេរេមា អែសរ៉ា

សូមមើលជំពូក



នេហេមា 12:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​អ៊ីមុាំ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​គាត់​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បង​ប្អូន​របស់​គាត់ នាំ​គ្នា​សង់​អាសនៈ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ដើម្បី​ធ្វើ​គូរបាន​ដុត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​ជំនិត​របស់​អុលឡោះ។


នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ដំណាក់​នៃ​អុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យេសួរ ជា​កូន​លោក​យ៉ូសា‌ដាក និង​អ៊ីមុាំ​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​គាត់ ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា។


នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូ‌បាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ ហើយ​ជម្រាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បម្រើ​អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ធ្វើ​គូរបាន​ជូន​ទ្រង់ តាំង​ពី​ជំនាន់​ដែល​ស្តេច​អេសារ-‌ហាដោន ជា​ស្តេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។


គ្រា​នោះ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ ដោយ​មាន​ណាពី​របស់​អុលឡោះ​ជួយ​គាំទ្រ​ផង។


នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


មាន​ពួក​លេវី​ខ្លះ​ចាក​ចេញ​ពី​តំបន់​យូដា ទៅ​រស់​នៅ​ក្នុង​តំបន់​ពុន‌យ៉ាមីន។


លោក​យេសួរ​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌គីម លោក​យ៉ូយ៉ា‌គីម​ជា​ឪពុក​របស់​លោក​អេលី‌យ៉ាស៊ីប លោក​អេលី‌យ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌ដា


លោក​អម៉ា‌រា លោក​ម៉ាលូក លោក​ហាធូស


អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​អសា‌រា លោក​រ៉ាអា‌មា លោក​ណាហា‌ម៉ានី លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ពេរែត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល​មាន​ដូច​ត​ទៅ:


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​តាម​រយៈ​ណាពី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​មូស្ទី​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ដូច​ត​ទៅ:


ណាពី​ហាកាយ​បាន​នាំ​យក​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​គាត់ ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​មូស្ទី​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ មាន​បន្ទូល​តាម​រយៈ​ណាពី​ហាកាយ ហើយ​កោត​ខ្លាចអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​មូស្ទី​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ហើយ​ទ្រង់​ក៏​ដាស់​ស្មារតី​របស់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្ដើម​សង់ ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ពួក​គេ


«ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា និង​មូស្ទី​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ថា


ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ បំពាក់​ឲ្យ​មូស្ទី​យេសួរ ជា​កូន​របស់​យូសា‌ដាក។