Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​នឹង​យេសួរ គឺ​សេរ៉ាយ៉ា យេរេមា អែសរ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រី​ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​យេសួរ​មាន សេ‌រ៉ាយ៉ា យេរេមា អែសរ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​បញ្ជី​រាយ​នាម​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​មួយ​លោក​យេសួរ: លោក​សេរ៉ាយ៉ា លោក​យេរេមា លោក​អែសរ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីមុាំ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​មួយ​លោក​យេសួរ: លោក​សេរ៉ាយ៉ា លោក​យេរេមា លោក​អែសរ៉ា

សូមមើលជំពូក ចម្លង




នេហេមា 12:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ យេសួរ ជា​កូន​យ៉ូសា‌ដាក ហើយ​ពួក​សង្ឃ ជា​បង​ប្អូន​លោក នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក ក៏​នាំ​គ្នា​ស្អាង​អាសនា​នៃ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ


នៅ​ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ តាំង​ពី​គេ​មក​ដល់​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ឯ​ទៀត ហើយ​អស់​ពួក​អ្នក ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ចាប់​តាំង​ធ្វើ​ការ​ឡើង ក៏​ដំរូវ​ឲ្យ​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ បាន​ចាត់‌ចែង​ការ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


នោះ​គេ​ក៏​ចូល​មក​ឯ​សូរ៉ូ‌បា‌បិល នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឰយុកោ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ស្អាង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដ្បិត​យើង​ក៏​ស្វែង​រក​តាម​ព្រះនៃ​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ដែរ យើង​រាល់​គ្នា​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ទ្រង់ តាំង​ពី​គ្រា​ដែល​អេសារ-ហាដោន ជា​ស្តេច​ស្រុក​អាសស៊ើរ បាន​នាំ​យើង​មក​នៅ​ស្រុក​នេះ


គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ក៏​មាន​ពួក​ហោរា​នៃ​ព្រះ​ជួយ​គ្នា​ដែរ


ក៏​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​នេធីនិម​ខ្លះ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស​ដែរ


ចំណែក​ខាង​ពួក​លេវី នោះ​មាន​ខ្លះ​ដែល​ត្រូវ​ខាង​ស្រុក​យូដា គេ​បាន​ទៅ​នៅ​ខាង​ស្រុក​បេន‌យ៉ាមីន​វិញ។


ឯ​យេសួរ លោក​បង្កើត​យ៉ូយ៉ា‌គីមៗ បង្កើត​អេលី‌យ៉ាស៊ីបៗ បង្កើត​យ៉ូយ៉ាដា


អ័ម៉ារា ម៉ាលូក ហាធូស


ជា​ពួក​អ្នក​ដែល​បាន​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីល‌សាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម នឹង​ប្អាណា។


នៅ​ថ្ងៃ​ទី​១ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​ដល់​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ដោយ‌សារ​ហោរា​ហាកាយ​ថា


នៅ​គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន ហើយ​តាម​ពាក្យ​ទំនាយ​របស់​ហោរា​ហាកាយ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ បាន​ចាត់​លោក ឲ្យ​មក​ប្រាប់​នោះ ជន​ទាំង‌ឡាយ​ក៏​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ខណៈ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ដាស់‌តឿន​ចិត្ត​របស់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​នឹង​ចិត្ត​របស់​យេសួរ ជា​កូន​យ៉ូសាដាក ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​ចិត្ត​របស់​សំណល់​នៃ​បណ្តាជន​ទាំង‌ឡាយ​ផង នោះ​គេ​ក៏​មក​ធ្វើ​ការ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ខ្លួន​គេ​ឡើង


ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា នឹង​យេសួរ កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន​ថា


អើ ត្រូវ​ឲ្យ​ទទួល​យក​ប្រាក់ នឹង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សំដេច​សង្ឃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម