ពេលនោះ យូដាខិតចូលទៅជិតយូសុះអង្វរថា៖ «ចៅហ្វាយអើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំជម្រាបជូនចៅហ្វាយស្តាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំឡើយ ដ្បិតចៅហ្វាយមានអំណាចស្មើនឹងស្តេចហ្វៀរ៉អ៊ូនដែរ។
និក្ខមនំ 32:22 - អាល់គីតាប ហារូនតបថា៖ «សូមលោកម្ចាស់កុំខឹងអី អ្នកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអើរ៉ុនឆ្លើយថា៖ «សូមលោកម្ចាស់កុំខឹងក្តៅឡើយ លោកក៏ជ្រាបហើយថា ប្រជាជននេះជាមនុស្សដែលចូលចិត្តតែខាងផ្លូវអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើរ៉ុនឆ្លើយថា សូមកុំឲ្យលោកម្ចាស់ខឹងក្តៅឡើយ ដ្បិតទាំងខ្លួនលោកក៏គង់ជ្រាបដែរថា មនុស្សទាំងនេះចូលចិត្តតែខាងផ្លូវបាបទេ |
ពេលនោះ យូដាខិតចូលទៅជិតយូសុះអង្វរថា៖ «ចៅហ្វាយអើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំជម្រាបជូនចៅហ្វាយស្តាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំឡើយ ដ្បិតចៅហ្វាយមានអំណាចស្មើនឹងស្តេចហ្វៀរ៉អ៊ូនដែរ។
សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
ពួកគេពោលទៅកាន់ម៉ូសាថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាអ្នកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប។
ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្តាប់តាមម៉ូសាទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្តាលឲ្យទៅជាស្អុយរលួយ។ ម៉ូសាខឹងនឹងពួកគេ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្តាប់បទបញ្ជា និងហ៊ូកុំរបស់យើងដល់កាលណាទៀត?
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
បន្ទាប់មក ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។
អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ
ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងអុលឡោះតាអាឡាយ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត!
តាំងពីខ្ញុំស្គាល់អ្នករាល់គ្នាមក អ្នករាល់គ្នាបះបោរប្រឆាំងនឹងអុលឡោះតាអាឡាជានិច្ច។
«ចូរចងចាំ កុំឲ្យភ្លេចថា នៅវាលរហោស្ថាន អ្នកបានធ្វើឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកខឹង គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹងអុលឡោះតាអាឡាជានិច្ច។
ស្តេចសូលឆ្លើយថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ាឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះតាអាឡាអស់ហើយ»។
ពួកពលទាហានរើសយកជយភ័ណ្ឌ មានគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញជូនដល់អុលឡោះតាអាឡា ដើម្បីធ្វើជាគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់លោកនៅគីលកាល់»។
ស្តេចសូលមានប្រសាសន៍ទៅកាន់សាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទបញ្ជារបស់អុលឡោះតាអាឡា ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។