អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ទ្រង់អើយ ចូរច្រៀង គីតាបសាបូរអុលឡោះតាអាឡា! ចូរលើកតម្កើងនាមដ៏វិសុទ្ធ*របស់ទ្រង់!
ទំនុកតម្កើង 97:12 - អាល់គីតាប មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ ចំពោះកិច្ចការដែលអុលឡោះតាអាឡាបានធ្វើ! ចូរលើកតម្កើងនាមដ៏វិសុទ្ធរបស់ទ្រង់! ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតអើយ ចូរអរសប្បាយក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សសុចរិតអើយ ចូរមានសេចក្ដីរីករាយ ក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណ ឲ្យជាទីរឭកដល់សេចក្ដីបរិសុទ្ធ របស់ទ្រង់ចុះ។ |
អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ទ្រង់អើយ ចូរច្រៀង គីតាបសាបូរអុលឡោះតាអាឡា! ចូរលើកតម្កើងនាមដ៏វិសុទ្ធ*របស់ទ្រង់!
ដ្បិតទ្រង់ខឹងតែមួយស្របក់ តែទ្រង់ប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាដៃរបស់អុលឡោះតាអាឡា! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។
អុលឡោះមានបន្ទូល ពីទីសក្ការៈរបស់ទ្រង់ មកថា: «យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយអ៊ីសាជាអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯអុលឡោះវិញ ទ្រង់វាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានបរិសុទ្ធរួមជាមួយទ្រង់ដែរ។