ស្នាដៃដែលទ្រង់ធ្វើ សុទ្ធតែពិត និងប្រាកដប្រជា ឱវាទរបស់ទ្រង់ គួរឲ្យជឿទុកចិត្តទាំងស្រុង។
ទំនុកតម្កើង 119:89 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ បន្ទូលរបស់ទ្រង់ ស្ថិតស្ថេររហូតតទៅ នៅក្នុងសូរ៉កា។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គនៅស្ថិតស្ថេរនៅស្ថានសួគ៌ជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច |
ស្នាដៃដែលទ្រង់ធ្វើ សុទ្ធតែពិត និងប្រាកដប្រជា ឱវាទរបស់ទ្រង់ គួរឲ្យជឿទុកចិត្តទាំងស្រុង។
បញ្ជាទាំងនោះនៅស្ថិតស្ថេររហូត ព្រោះទ្រង់មានបន្ទូល ដោយសេចក្ដីពិត និងត្រឹមត្រូវ។
តាំងពីយូរយារណាស់មកហើយ ខ្ញុំបានដឹងថា ទ្រង់ប្រទានដំបូន្មានរបស់ទ្រង់មក ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
គោលការណ៍នៃបន្ទូលរបស់ទ្រង់ ជាសេចក្ដីពិត ហើយហ៊ូកុំទាំងប៉ុន្មានដែលទ្រង់សម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
ខ្ញុំដឹងថាចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ បន្ទូលរបស់អុលឡោះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬបន្ដក់ណាមួយក្នុងគីតាបហ៊ូកុំត្រូវរលុបបាត់ឡើយ គឺគីតាបទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។
ប៉ុន្ដែ បន្ទូលរបស់អុលឡោះជាអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច។ បន្ទូលនេះ គឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។