ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:176 - អាល់គីតាប

ខ្ញុំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​មក​រក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង! ដ្បិត​ខ្ញុំ​មិន​ភ្លេច​បទ​បញ្ជា របស់​ទ្រង់​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ចៀម​ដែល​បាត់​បង់ សូម​យាង​មក​រក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​យាង​មក​រក​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជា របស់​ព្រះអង្គ​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់ សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 119:176
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ភ្លេច​បន្ទូល​របស់​ទ្រង់​ឡើយ។


មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ខ្ញុំ ជាប់​អន្ទាក់​របស់​គេ តែ​ខ្ញុំ​ឥត​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។


ខ្ញុំ​នឹង​មិន​ភ្លេច​ឱវាទ របស់​ទ្រង់​សោះ​ឡើយ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ឱវាទ​ទាំង​នេះ។


សូម​បង​ដឹក​ដៃ​អូន យើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។ បង​ជា​ស្តេច​របស់​អូន សូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផង យើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។ យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បង ដែល​វិសេស​ជាង​ស្រា​ទំពាំង‌បាយជូរ។ ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះ ពិត​ជា​ត្រឹម​ត្រូវ​មែន។


កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែអុលឡោះ‌តាអាឡា​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​គាត់។


យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា: “ទ្រង់​បាន​ដាក់​ទោស​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទោស ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ សូម​នាំ​ខ្ញុំ​ឲ្យ​វិល​មក​វិញ នោះ​ខ្ញុំ​នឹង​វិល​មក​វិញ ដ្បិត​ទ្រង់​ជាអុលឡោះ‌តាអាឡា និង​ជា​ម្ចាស់​របស់​ខ្ញុំ។


ប្រជា‌ជន​របស់​យើង​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​វង្វេង​បាត់។ ពួក​គង្វាល​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ដោយ​ពង្វាង​ទៅ​តាម​ភ្នំ​នានា។ ចៀម​របស់​យើង​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ រហូត​ដល់​ភ្លេច​ក្រោល​របស់​ខ្លួន។


យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។


ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក តែ​គ្មាន​នរណា​រវី‌រវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។


ប្រជា‌ជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ ជា​អ៊ីមុាំ​បម្រើ​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។


គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​នោះ​វិញ។


អ៊ីសា​បាន​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែលប៉ុណ្ណោះ»។


បុត្រា​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។


ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ​មាន​អ្នក​គង្វាល​តែ​មួយ។


តែ​ឥឡូវ​នេះ បង​ប្អូន​ស្គាល់​អុលឡោះ បើ​និយាយ​ឲ្យ​ចំ ទ្រង់​បាន​ស្គាល់​បង​ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិពល​ដ៏​ទន់​ខ្សោយ គ្មាន​អំណាច​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?


ដ្បិត​អុលឡោះ​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ដ​តាម​បំណង​ដ៏​សប្បុរស​របស់​ទ្រង់។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


ដ្បិត​បង​ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ បង​ប្អូន​បាន​វិល​ត្រឡប់​មក​រក គង្វាល និង​អ្នក​ថែ​រក្សា​ព្រលឹង របស់​បង​ប្អូន​វិញ​ហើយ។