ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ទំនុកតម្កើង 119:162 - អាល់គីតាប ខ្ញុំរីករាយនឹងបន្ទូលសន្យារបស់ទ្រង់ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលប់ដែរ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ដូចជាអ្នកដែលរកឃើញជ័យភណ្ឌដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលុបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន |
ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ខ្ញុំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ទ្រង់ ដូចជាខ្ញុំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
ចំពោះខ្ញុំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងហ៊ូកុំរបស់ទ្រង់ដែរ។
ឱអុលឡោះតាអាឡាអើយ ទ្រង់ប្រោសប្រទាន ឲ្យប្រជាជាតិនេះបានចំរើនឡើង ព្រមទាំងឲ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះ មុខទ្រង់ដូចជាសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជយភ័ណ្ឌដែរ
ពេលខ្ញុំឮបន្ទូលរបស់ទ្រង់ ខ្ញុំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ បន្ទូលរបស់ទ្រង់ធ្វើឲ្យចិត្តខ្ញុំ ពោរពេញដោយអំណរ និងសុភមង្គល អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ខ្ញុំជាអ្នកបម្រើផ្ទាល់របស់ទ្រង់។
បុរសនោះនាំទត ទៅដល់ពួកអាម៉ាឡេក ដែលស្នាក់នៅពាសពេញក្នុងតំបន់នោះ ហើយកំពុងតែស៊ីផឹកសប្បាយ ដោយសារគេរឹបយកបានជយភ័ណ្ឌដ៏សន្ធឹកសន្ធាប់ ពីស្រុកភីលីស្ទីន និងស្រុកយូដា។