ដានីយ៉ែល 4:5 - អាល់គីតាប យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើបន្ទប់សម្រាន្ត យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ ព្រះគម្ពីរខ្មែរសាកល យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក នឹងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ |
លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា គាត់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យគាត់ខ្វល់ចិត្ត មិនអាចសម្រាន្តលក់ទៀតបានឡើយ។
ស្តេចមានប្រសាសន៍ថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។
នៅពេលសម្រាន្ត យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖ នៅកណ្ដាលផែនដី មានដើមឈើមួយដើម យ៉ាងខ្ពស់អស្ចារ្យ
ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលសម្រាន្តនោះ គឺមាន: ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយនាក់ចុះពីលើមេឃមក
ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា ទុកចោលក្នុងវាលស្មៅ ឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!
ពេលមហាក្សត្រិយានីឮពាក្យរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី នាងក៏ចូលមកក្នុងសាលជប់លៀង ហើយមានប្រសាសន៍ថា៖ «ស្តេចអើយ! សូមស្តេចរស់នៅរហូតតទៅ សូមស្តេចកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ!
ក្នុងរាជាណាចក្ររបស់ស្តេច មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ស្តេច គេបានឃើញថា គាត់នោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចព្រះ។ ហេតុនេះហើយបានជាស្តេចនេប៊ូក្នេសា ជាបិតារបស់ស្តេច បានតែងតាំងគាត់ឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ស្តេចដែលជាបិតារបស់ស្តេច បានតែងតាំងគាត់ដូច្នេះ
នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន ដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់គាត់និមិត្តឃើញការអស្ចារ្យ ដែលគាត់លើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ:
«សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។