ទ្រង់បានធ្វើឲ្យកូនចៅរបស់ពួកគេ កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយទ្រង់នាំពួកគេចូលទៅចាប់យកទឹកដី ដែលទ្រង់សន្យាដល់បុព្វបុរសរបស់ពួកគេ ថានឹងឲ្យពួកគេកាន់កាប់។
ជនគណនា 26:51 - អាល់គីតាប ចំនួនរបស់ជនជាតិអ៊ីស្រអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនប្រជាជនអ៊ីស្រាអែលដែលគេបានរាប់មាន ៦០១ ៧៣០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនរបស់ជនជាតិអ៊ីស្រាអែលដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាចំនួននៃអស់អ្នក ដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល រួមទាំងអស់ មាន៦សែន១ពាន់៧៣០នាក់។ |
ទ្រង់បានធ្វើឲ្យកូនចៅរបស់ពួកគេ កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយទ្រង់នាំពួកគេចូលទៅចាប់យកទឹកដី ដែលទ្រង់សន្យាដល់បុព្វបុរសរបស់ពួកគេ ថានឹងឲ្យពួកគេកាន់កាប់។
ប្រសិនបើទ្រង់កំទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើទ្រង់ឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។
ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
ប្រាក់នេះបានទទួលពីប្រជាជនចំនួន៦០៣ ៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងលើ។ ម្នាក់ៗឲ្យសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
ម៉ូសាជម្រាបថា៖ «កងទ័ពដែលនៅជាមួយខ្ញុំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើអុលឡោះប្រទានសាច់ឲ្យពួកគេបរិភោគដល់ទៅមួយខែ ដូចម្តេចបាន!
ចំនួនកូនចៅអ៊ីស្រអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣ ៥៥០ នាក់។