ម៉ូសាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។
លោកម៉ូសេក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មក គឺលោកបានធ្វើដូច្នោះមែន។
លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
នោះម៉ូសេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក លោកបានធ្វើសំរេចតាមនោះ។
ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្តីអំពីហ៊ូកុំ ច្បាប់បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំឲ្យអស់លោកកាត់ក្តី ក្នុងគ្រប់ករណីអស់លោកត្រូវក្រើនរំលឹកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះអុលឡោះតាអាឡា ហើយកុំឲ្យទ្រង់ខឹងចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។
គាត់ត្រូវអារកពពែឈ្មោលសម្រាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគំរបហិប និងផ្នែកខាងមុខគំរបហិបដូចគាត់បានប្រោះឈាមគោបាដែរ។
គាត់ធ្វើដូច្នេះ ដើម្បីជម្រះទីសក្ការៈបំផុតឲ្យបានបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមបែបនេះលើជំរំជួបអុលឡោះតាអាឡា ដែលស្ថិតនៅកណ្តាលចំណោមពួកគេ ជាមនុស្សមិនបរិសុទ្ធ។
ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់បានទំពាស្រួលបួលផងនោះ អុលឡោះតាអាឡាខឹងនឹងប្រជាជន ទ្រង់ប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរយកដំបងរបស់ហារូនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសំគាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូរទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។
ជនជាតិអ៊ីស្រអែលពោលទៅកាន់ម៉ូសាថា៖ «យើងខ្ញុំមុខជាផុតដង្ហើមវិនាសសូន្យទាំងអស់គ្នាមិនខាន!