ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ចោទិយកថា 6:25 - អាល់គីតាប យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចទ្រង់បានបង្គាប់មក ដើម្បីឲ្យយើងបានសុចរិត ហើយគាប់បំណងអុលឡោះតាអាឡាជាម្ចាស់នៃយើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើយើងប្រយ័ត្ននឹងប្រតិបត្តិតាមបញ្ញត្តិទាំងអស់នេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង ដូចព្រះអង្គបានបង្គាប់យើង នោះនឹងបានរាប់ជាសុចរិតដល់យើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចព្រះអង្គបានបង្គាប់មក ដើម្បីឲ្យយើងបានសុចរិត ហើយគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះបើយើងប្រយ័ត នឹងកាន់បញ្ញត្តទាំងនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង ដូចជាទ្រង់បានបង្គាប់មក នោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់យើងហើយ។ |
ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើអុលឡោះ មិនភ្លេចពីស្នាដៃរបស់ទ្រង់ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ទ្រង់
ប្រព្រឹត្តតាមហ៊ូកុំ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងបានប្រគល់ហ៊ូកុំឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
អ្នករាល់គ្នាត្រូវកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង។ អ្នកណាដែលប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងហ៊ូកុំ អ្នកនោះនឹងមានជីវិត ដោយសារអំពើទាំងនោះ។ យើងជាអុលឡោះតាអាឡា។
ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
រីឯហ៊ូកុំខុសពីជំនឿទាំងស្រុងព្រោះមានចែងថា «អ្នកណាប្រតិបត្ដិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្ដតាមសេចក្ដីទាំងនេះ»។
តែត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះទៅឲ្យគេវិញ មុនពេលថ្ងៃលិច ដើម្បីឲ្យគេមានអាវដណ្តប់នៅពេលយប់ ព្រមទាំងឲ្យពរអ្នកទៀតផង។ ការប្រព្រឹត្តដូច្នេះជាអំពើមួយដ៏សុចរិត ដែលគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
ដ្បិតអ្នកណាប្រតិបត្ដិតាមហ៊ូកុំទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងហ៊ូកុំទាំងមូលដែរ។