ហេតុនេះហើយបានជាពួកគេប្រមែប្រមូល អ្វីៗដែលនៅសល់នាំយកទៅទុក នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
អេសាយ 15:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្រែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។ ព្រះគម្ពីរខ្មែរសាកល ដ្បិតសម្រែកបានឡោមព័ទ្ធព្រំដែនម៉ូអាប់ហើយ សម្រែកទ្រហោយំរបស់ពួកគេទៅដល់អេកឡែម សម្រែកទ្រហោយំរបស់ពួកគេទៅដល់បៀរ-អេលីម! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះសម្រែកបានឮព័ទ្ធជុំវិញ ព្រំប្រទល់ស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសំរែកបានឮព័ទ្ធជុំវិញព្រំស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម អាល់គីតាប សំរែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។ |
ហេតុនេះហើយបានជាពួកគេប្រមែប្រមូល អ្វីៗដែលនៅសល់នាំយកទៅទុក នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
ទឹកអូរដែលហូរកាត់ភូមិឌីម៉ូន មានសុទ្ធតែឈាម ហើយយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។
ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះ មានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។