រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំ នាំគ្នាប្រមាថមាក់ងាយទូលបង្គំ ពួកគេចំអកឡកឡឺយឲ្យទូលបង្គំ ហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។
ទំនុកតម្កើង 77:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរិះគិតអំពីអស់ទាំងថ្ងៃកាលពីបុរាណ គឺអស់ទាំងឆ្នាំដ៏យូរលង់មកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ នឹងអស់ទាំងឆ្នាំពីកាលមុន អាល់គីតាប ខ្ញុំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ |
រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំ នាំគ្នាប្រមាថមាក់ងាយទូលបង្គំ ពួកគេចំអកឡកឡឺយឲ្យទូលបង្គំ ហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។
ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
ឱព្រះជាម្ចាស់អើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាព្រះហស្ដទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក គឺតាំងពីយូរអង្វែងណាស់មកហើយ។
ឱព្រះអម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សម្តែងព្រះបារមី! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ ព្រះបារមីព្រះអង្គ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។
ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។