មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ទំនុកតម្កើង 55:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងអំពើពាល។ ព្រះគម្ពីរខ្មែរសាកល ទាំងយប់ទាំងថ្ងៃ ពួកគេដើរជុំវិញនៅលើកំពែងទីក្រុងនោះ ហើយមានអំពើទុច្ចរិត និងទុក្ខវេទនានៅក្នុងទីក្រុងនោះដែរ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងថ្ងៃទាំងយប់ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងភាពវឹកវរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុង នៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ ហើយព្រួយចិត្ត អាល់គីតាប ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងអំពើពាល។ |
មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយ ហើយចេះកុហក និងវង្វេង តាំងពីទើបកើតមកម៉្លេះ។
ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ គេដើរក្រវែលជុំវិញទីក្រុង។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ត ដោយឃើញអំពើគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។
ពួកគេមានចិត្តក្ដៅដូចឡភ្លើង រៀបចំគម្រោងការប្រព្រឹត្តអំពើអាក្រក់ ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់ ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះ ដូចអគ្គីភ័យ។
ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។
បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផា ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។
ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។
តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។
ព្រះបាទសូលចាត់ទាហានឲ្យទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែ ព្រះនាងមិកាល់ជាភរិយា ជម្រាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែក បងមុខជាស្លាប់មិនខាន»។