Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:10 - អាល់គីតាប

10 ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជុំ‌វិញ​កំពែង​ក្រុង ហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និង​អំពើ​ពាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ទាំងយប់ទាំងថ្ងៃ ពួកគេ​ដើរជុំវិញ​នៅលើ​កំពែង​ទីក្រុងនោះ ហើយ​មាន​អំពើទុច្ចរិត និង​ទុក្ខវេទនា​នៅក្នុង​ទីក្រុងនោះ​ដែរ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ទាំង​ថ្ងៃ​ទាំង​យប់ គេ​ប្រព្រឹត្ត​យ៉ាង​នោះ នៅ​លើ​កំផែង​ជុំ‌វិញ​ទី​ក្រុង ហើយ​នៅ​ក្នុង​ទី​ក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និងភាព​វឹក​វរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជុំ‌វិញ​កំពែង​ក្រុង ហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និង​អំពើ​ពាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទាំង​យប់​ទាំង​ថ្ងៃ គេ​ប្រព្រឹត្ត​យ៉ាង​នោះ នៅ​លើ​កំផែង​ជុំវិញ​ទី​ក្រុង នៅ​ខាង​ក្នុង មាន​សុទ្ធ​តែ​សេចក្ដី​នឿយ‌ហត់ ហើយ​ព្រួយ​ចិត្ត

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​ជម្រាប​ស្តេច​ទត​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ដែរ។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។


មនុស្ស​អាក្រក់​មាន​ចិត្ត​វៀច‌វេរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​ចេះ​កុហក និង​វង្វេង តាំង​ពី​ទើប​កើត​មក​ម៉្លេះ។


ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។


ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។


ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់ ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់ ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ ដូច​អគ្គី‌ភ័យ។


ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ខ្ញុំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឃើញ​ការ​សង្កត់‌សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំ‌វិញ​ខ្ញុំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរ‌ឃៅ និង​ការ​ប្ដឹង‌ផ្តល់ ទាស់‌ទែង​គ្នា។


បន្ទាប់​មក គេ​បណ្ដើរ​អ៊ីសា​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ​ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​រំលង​មិន​បាន។


ដូច្នេះ​យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ម៉ាស្ជិទ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។


តែ​គាត់​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។


ស្តេច​សូល​ចាត់​ទាហាន ឲ្យ​ទៅ​ផ្ទះ​ទត ឃ្លាំ​ចាំ​សម្លាប់​គាត់​នៅ​ពេល​ព្រឹក។ ប៉ុន្តែ នាង​មិកាល់​ជា​ភរិយា​ជម្រាប​គាត់​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក​បង​មុខ​ជា​ស្លាប់​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម