ការលើកតម្កើងបែបនេះ គាប់ព្រះហឫទ័យព្រះអម្ចាស់ ជាងការថ្វាយគោឈ្មោល ឬថ្វាយគោឡើងកទៅទៀត។
ទំនុកតម្កើង 50:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរខ្មែរសាកល តើយើងហូបសាច់គោបា ឬផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងបរិភោគសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអញនឹងស៊ីសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬអី អាល់គីតាប តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ? |
ការលើកតម្កើងបែបនេះ គាប់ព្រះហឫទ័យព្រះអម្ចាស់ ជាងការថ្វាយគោឈ្មោល ឬថ្វាយគោឡើងកទៅទៀត។
ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង!
ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយ សម្រាប់សម្តែងការអរព្រះគុណ ត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេង នំក្រៀប លាយជាមួយប្រេង និងនំធ្វើពីម្សៅម៉ដ្ដលាយជាមួយប្រេង មកថ្វាយជាមួយយញ្ញបូជាសម្រាប់អរព្រះគុណ។
ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ* ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវមែន ។
អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រួចស្រាសែនព្រះទាំងនោះ បើព្រះទាំងនោះចេះសេពសោយមែន ឲ្យពួកគេក្រោកឡើង ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។