ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច ឥតងាកចេញឡើយ។
ទំនុកតម្កើង 17:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។ ព្រះគម្ពីរខ្មែរសាកល ជំហានរបស់ទូលបង្គំនៅជាប់ក្នុងគន្លងរបស់ព្រះអង្គ ជើងរបស់ទូលបង្គំមិនដែលរអិលឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបោះជំហានតាមផ្លូវច្រក របស់ព្រះអង្គជាប់ ជើងទូលបង្គំមិនបានរអិលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ អាល់គីតាប ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ខ្ញុំបោះជំហានតាមឥតលំអៀងទេ។ |
ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច ឥតងាកចេញឡើយ។
សូមពង្រឹងទូលបង្គំឲ្យបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។
ព្រះអង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះអង្គនឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស
ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
ព្រះអង្គការពារទូលបង្គំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន ហើយទូលបង្គំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកម្ទេចពួកគេអស់។
សូមកុំបណ្តោយឲ្យខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនា សូមកុំឲ្យពួកគេអួតបំប៉ោង ក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ
យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេ ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គដែរ
ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។
ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ កិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិត គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
ព្រះអង្គថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនឡើយ។