លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់
ជនគណនា 21:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកអ៊ីស្រាអែលគេតាំងសច្ចាដល់ព្រះយេហូវ៉ា ដោយពាក្យថា បើទ្រង់ប្រគល់សាសន៍នោះមកក្នុងកណ្តាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងគេអស់រលីង អាល់គីតាប ពេលនោះ ជនជាតិអ៊ីស្រអែលទូរអាអុលឡោះតាអាឡាថា៖ «ប្រសិនបើអុលឡោះប្រគល់ជនជាតិនោះមកក្នុងកណ្តាប់ដៃខ្ញុំ ខ្ញុំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេជូនផ្តាច់ដល់អុលឡោះ»។ |
លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់
ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់ តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ
ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់ គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្ដា របស់លោកយ៉ាកុប ថា:
ត្រូវប្រហារអ្នកក្រុងទាំងនោះដោយមុខដាវ ហើយបំផ្លាញក្រុងនោះថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺត្រូវកម្ទេចរបស់របរនៅក្នុងទីក្រុង និងសម្លាប់ហ្វូងសត្វដោយមុខដាវ ឥតទុកអ្វីឲ្យនៅសល់ឡើយ។
ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង រួចដុតកម្ទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។
រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ
ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។
ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។
នៅគ្រានោះ លោកយ៉ូស្វេបានប្រកាសយ៉ាងឱឡារិក៖ «អ្នកណាចង់សង់ក្រុងយេរីខូនេះឡើងវិញ អ្នកនោះមុខជាត្រូវបណ្ដាសាពីព្រះអម្ចាស់! គឺបើគេហ៊ានចាក់គ្រឹះ កូនប្រុសច្បងរបស់គេនឹងត្រូវស្លាប់ ហើយបើគេហ៊ានដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់»។
លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ
នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឲ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឲ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។