ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
២ សាំយូអែល 18:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា មានសុខហើយ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេច ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយទ្រង់បានប្រគល់ពួកអ្នកដែលលើកដៃទាស់នឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ មកហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា៖ «មានសុខហើយ»។ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេចទូលថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយព្រះអង្គបានប្រគល់ពួកអ្នកដែលលើកដៃទាស់នឹងព្រះករុណាជាអម្ចាស់នៃទូលបង្គំ មកហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា! »។ គាត់ក្រាបថ្វាយបង្គំស្ដេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។ អាល់គីតាប ពេលមកដល់ លោកអហ៊ីម៉ាស់ស្រែកថា៖ «សាឡាមចំពោះស្តេច!»។ គាត់គោរពស្តេចទតដល់ដី ហើយជម្រាបថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចដែលបានប្រគល់ពួកបះបោរមកក្នុងកណ្តាប់ដៃរបស់ស្តេច!»។ |
ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស នឹងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ
នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទំលាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
កាលស្ត្រីពីក្រុងត្កូអានោះ បានចូលទៅចំពោះស្តេច ក៏ទំលាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង
ទ្រង់សំដែងសេចក្ដីបរិសុទ្ធចំពោះអ្នកណាដែលបរិសុទ្ធ តែទ្រង់តយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ
នៅថ្ងៃទី៤ គេប្រជុំគ្នា នៅច្រកភ្នំបេរ៉ាកា គឺដោយព្រោះនៅទីនោះគេបានសូមឲ្យព្រះយេហូវ៉ាបានព្រះពរ បានជាគេហៅទីនោះថា ច្រកភ្នំបេរ៉ាកា ដរាបដល់សព្វថ្ងៃនេះ
មិនមែនយើងខ្ញុំ ឱព្រះយេហូវ៉ាអើយ មិនមែនយើងខ្ញុំដែលគួរលើកដំកើងទេ សូមទ្រង់លើកដំកើងព្រះនាមនៃទ្រង់វិញ ដោយយល់ដល់សេចក្ដីសប្បុរស នឹងសេចក្ដីពិតត្រង់របស់ទ្រង់
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់មិនបានប្រគល់ពួកយើង ឲ្យជារំពាដល់ធ្មេញគេ
ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ
ក៏ពោលថា សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានជួយឯងឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ នឹងពីកណ្តាប់ដៃនៃផារ៉ោន ព្រមទាំងបណ្តាជន ឲ្យរួចពីក្រោមអំណាចសាសន៍អេស៊ីព្ទផង
នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត
នៅថ្ងៃនេះ ឯងបានសំដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសំឡាប់អញទេ
កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ
នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត