លោកុប្បត្តិ 14:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 សូមឲ្យមានព្រះពរដល់ព្រះដ៏ខ្ពស់បំផុតដែលប្រគល់ពួកបច្ចាមិត្តរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អ្នក”។ អាប់រ៉ាមក៏ថ្វាយមួយភាគដប់ ពីរបស់ទាំងអស់ដល់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។ សូមមើលជំពូកអាល់គីតាប20 សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។ សូមមើលជំពូក |
ហើយឲ្យយកផលនៃម្សៅលាយដំបូង ដង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ នឹងប្រេង មកឲ្យពួកសង្ឃ នៅក្នុងបន្ទប់ព្រះវិហាររបស់ព្រះនៃយើង ព្រមទាំងដង្វាយ១ភាគក្នុង១០ពីផលដីយើង មកឲ្យពួកលេវីផង ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន នោះគឺជាពួកលេវី ដែលទទួលយកដង្វាយ១ភាគក្នុង១០ ពីផលនៃស្រែចំការយើង
រួចត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលឯងហូតពីទឹកទំពាំងបាយជូរ ពីប្រេង ហើយពីកូនសត្វដែលកើតដំបូង ក្នុងហ្វូងគោ ហ្វូងចៀមឯងទាំងប៉ុន្មាន នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់ ដើម្បីឲ្យឯងទំលាប់ឲ្យមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាប