ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 16:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​បាន​ទំលាក់​លោហិត​ទាំង​ប៉ុន្មាន​នៃ​វង្ស​របស់​សូលមក​លើ​ឯង ដែល​ឯង​បាន​ជែង​យក​រាជ្យ​របស់​ទ្រង់​នោះ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​រាជ្យ ទុក​ក្នុង​អំណាច​អាប់‌សា‌ឡំម ជា​កូន​ឯង​វិញ មើល ឥឡូវ​នេះ ឯង​ជាប់​ក្នុង​ការ​អាក្រក់​របស់​ខ្លួន​ហើយ ពី​ព្រោះ​ឯង​ជា​មនុស្ស​ខ្ចាយ​ឈាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​លោហិត​ទាំង​ប៉ុន្មាន​នៃ​វង្ស​របស់​ស្ដេចសូល​មក​លើ​ឯង ដែល​ឯង​បាន​ជែង​យក​រាជ្យ​របស់​ទ្រង់​នោះ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​រាជ្យ ទុក​ក្នុង​អំណាច​អាប់សា‌ឡុម ជា​កូន​ឯង​វិញ មើល៍ ឥឡូវ​នេះ ឯង​ជាប់​ក្នុង​ការ​អា‌ក្រក់​របស់​ខ្លួន​ហើយ ព្រោះ​ឯង​ជា​មនុស្ស​ខ្ចាយ​ឈាម»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្ដេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ​វង្ស​របស់​ស្តេច​សូល ដែល​ឯង​បាន​ដណ្តើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្តេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 16:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​មាន​ប្រសាសន៍​ថា ចូរ​ឲ្យ​ឈាម​អ្នក​ធ្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួនអ្នក​ហើយ​ថា អ្នក​បាន​សំឡាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ។


បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្ដី​អាក្រក់ ដែល​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ


តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ចាប់​ពាក្យ​ទូល​ថា តើ​មិន​ត្រូវ​សំឡាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ​អី


នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន


ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​៧​នោះ​ក៏​ស្លាប់​ជា​មួយ​គ្នា គេ​សំឡាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចំរូត កាល​ទើប​នឹង​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។


មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែវា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សំឡាប់​វា​ដោយ​ដាវ​ទេ


មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូលបង្គំ​ថា នៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ។ បង្អង់


៙ ឱ​ពួក​មនុស្ស​ជាតិ​អើយ តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​កិត្តិយស​របស់​អញ ក្លាយ​ប្រែ​ទៅ ជា​អាប់‌យស ដល់​កាល​ណា​ទៀត តើ​នឹង​ស្រឡាញ់​ការ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រក សេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត។ បង្អង់


គឺ​ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ នឹង​សេចក្ដី​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់ ដ្បិត​គេ​ទំលាក់​ការ​ទុច្ចរិត​មក​លើ​ទូលបង្គំ ព្រម​ទាំង​បៀត‌បៀន​ទូលបង្គំ​ដោយ​សេចក្ដី​កំហឹង


បើ​ទូលបង្គំ​ធ្វើ​ការ​អាក្រក់ ស្នង​ដល់​អ្នក​ណា​ដែល​មេត្រី​នឹង​ទូលបង្គំ បើ​ទូលបង្គំ​បាន​រឹប​ជាន់​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ


ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ


ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ


ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ប្អូន បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក នឹង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង