ឱព្រះយេហូវ៉ាអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
១ របាក្សត្រ 17:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានសាសន៍ឯណាមួយ នៅផែនដី ឲ្យដូចអ៊ីស្រាអែល ជារាស្ត្ររបស់ផងទ្រង់នេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃ ពីមុខរាស្ត្រទ្រង់ចេញ ជារាស្ត្រដែលទ្រង់បានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានសាសន៍ណាមួយនៅផែនដីដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គនេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃពីមុខប្រជារាស្ត្រព្រះអង្គចេញ ជាប្រជារាស្ត្រដែលព្រះអង្គបានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះរបស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ព្រះអង្គធ្វើឲ្យកិត្តិនាមរបស់ព្រះអង្គល្បីល្បាញ ដោយសម្តែងការអស្ចារ្យដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គបណ្ដេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះមកពីស្រុកអេស៊ីប។ អាល់គីតាប នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ដែលម្ចាស់របស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ទ្រង់ធ្វើឲ្យកិត្តិនាមរបស់ទ្រង់ល្បីល្បាញ ដោយសំដែងការអស្ចារ្យដ៏ឧត្តមគួរស្ញែងខ្លាច ទ្រង់បណ្តេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ទ្រង់ គឺប្រជារាស្ត្រដែលទ្រង់បានលោះមកពីស្រុកអេស៊ីប។ |
ឱព្រះយេហូវ៉ាអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
ដ្បិតទ្រង់បានយកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ធ្វើជារបស់ផងទ្រង់ នៅជារៀងរាបដរាបទៅហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់ក៏បានត្រឡប់ជាព្រះដល់គេដែរ
ក៏សំដែងទីសំគាល់ នឹងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក នឹងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកឰយុកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ ទ្រង់បានសំរេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព
ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀត យ៉ាងនោះឡើយ ឯច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ គេមិនបានស្គាល់ទេ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម សេចក្ដីសុចរិត ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ នៃគ្រប់ទាំងចុងផែនដីបំផុត ហើយនឹងចុងសមុទ្រនៅទីឆ្ងាយផង
ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច ដោយព្រះហស្តរបស់ទ្រង់ គឺជាពួកកូនចៅយ៉ាកុប នឹងយ៉ូសែបផង។ –បង្អង់
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
ប៉ុន្តែ អញនឹងផ្អាកសេចក្ដីកំហឹងដោយយល់ដល់ឈ្មោះអញ នឹងដោយយល់ដល់សេចក្ដីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ
គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។
នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់
ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ នឹងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង
ត្រូវឲ្យឯងនឹកចាំថា ពីដើមឯង ក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានលោះឯងមក ហេតុនោះហើយបានជាអញបង្គាប់ដល់ឯងដូច្នេះ នៅថ្ងៃនេះ
ដ្បិតតើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ
លោកបានចាប់យកស្តេចទាំងប៉ុន្មាន នឹងស្រុករបស់គេក្នុង១គ្រាចំបាំងនោះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល